ព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» ដើម្បីអបអរទិវាកុមារពិភពលោក!អាទិត្យ 8 វិច្ឆិកា 2026·6:00 ព្រឹក·3K · 10Kអំពីការប្រណាំងនេះ🏃 ព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» ដើម្បីអបអរទិវាកុមារពិភពលោក! យូនីសេហ្វ មានក្តីសោមនស្សរីករាយក្នុងការជម្រាបជូន និងអញ្ជើញសាធារណជន ព្រមទាំងប្អូនៗកុមារទាំងអស់គ្នាមកចូលរួមក្នុងព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» និងពិព័រណ៍«ភូមិយូនីសេហ្វ» ដើម្បីអបអរទិវាកុមារពិភពលោក និងខួប ៨០ឆ្នាំនៃបេសកកម្មរបស់យូនីសេហ្វទូទាំងពិភពលោក ដែលនឹងប្រារព្ធធ្វើឡើងនៅបរិវេណប្រាសាទបាគង ក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះក៏ត្រូវបានបង្កើតឡើងដើម្បីជាចលនារួមគ្នាដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូបនៅកម្ពុជា។ ថវិការៃអង្គាសបានទាំងអស់ពីការលក់សំបុត្រនឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់មូលនិធិយូនីសេហ្វនៅកម្ពុជាដើម្បីជួយដល់កុមារ ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាល។ 📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ 🏁 ចម្ងាយផ្លូវរត់៖ 3KM | 10KM (ឆ្លងកាត់បរិវេណប្រាសាទបាគងដ៏ស្រស់ត្រកាល) 📍 ទីតាំង និងពេលវេលា៖ (១) ព្រឹត្តិការណ៍រត់ដើម្បីកុមារ៖ ចាប់ពីម៉ោង ៦:០០ ព្រឹក | អនុវិទ្យាល័យហ៊ុនសែនរលួស និងប្រាសាទបាគង ខេត្តសៀមរាប (២) ពិព័រណ៍ភូមិយូនីសេហ្វ (ចូលរួមដោយសេរី)៖ ចាប់ពីម៉ោង ១:៣០ រសៀល | អនុវិទ្យាល័យហ៊ុនសែនរលួស ខេត្តសៀមរាប 🎟️ តម្លៃសំបុត្រ៖ • 10KM [វីរជនសិទ្ធិកុមារ] ៖ $15 • 3KM [ជើងឯកសិទ្ធិកុមារ] ៖ $12 (ឥតគិតថ្លៃសម្រាប់កុមារ និងសិស្សានុសិស្សក្រោម ១៨ឆ្នាំ) ✨អ្វីដែលពិសេស យើងនឹងមាន Pop Up «ភូមិយូនីសេហ្វ»៖ • កម្មវិធីកម្សាន្ត និងល្បែងសន្សំពិន្ទុប្តូរយករង្វាន់ • សកម្មភាពអប់រំ និងការយល់ដឹងពីសិទ្ធិកុមារ • ការសម្តែងសៀកដ៏ពិសេសពី ក្រុមសៀកហ្វាពន្លឺសិល្បៈ Phare, The Cambodian Circus - Siem Reap🎪 👉 ចុះឈ្មោះ និងទិញសំបុត្រឥឡូវនេះតាមរយៈ អេប (App) ឬ វេបសាយរបស់ BookMe+: https://www.bookme.plus/t/events/unicef-world-childrens-day-fun-run តោះ! សូមអញ្ជើញពុកម៉ែបងប្អូន កីឡាករ កីឡាការនី ប្អូនៗកុមារ និងយុវជនទាំងអស់គ្នា ចូលរួមឲ្យបានកុះករ រត់ដើម្បីសុខភាព និងរួមគ្នាលើកកម្ពស់សិទ្ធិកុមារ និងនាំមកនូវស្នាមញញឹមជូនដល់កុមារនៅកម្ពុជា! សហការរៀបចំដោយ៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration អាជ្ញាធរជាតិអប្សរា Apsara National Authority #WCD2026 #WorldChildrensDay #UNICEFCambodiaរូបភាពព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» ដើម្បីអបអរទិវាកុមារពិភពលោក!✕ចម្ងាយ10K10K · 6:00 ព្រឹក3K3K · 6:00 ព្រឹក← ត្រឡប់ទៅព្រឹត្តិការណ៍ទាំងអស់